loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដឹកនាំគណៈគ្រប់គ្រង និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត តឹក ប៊ុនស្រេង

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈគ្រប់គ្រង និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត តឹក ប៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ លោកជំទាវ តឹក កុស្សនា និងត្រូវជាឪពុកក្មេករបស់ ឯកឧត្ដម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងវត្តមណីរតនារាម ហៅវត្តទួលទំពូង សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។