ថ្ងៃទី១៧ ខែតុលា ២០២២
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងវគ្គសិក្សាបញ្ចប់នៃការបណ្ដុះបណ្ដាល «កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៣» ដែលត្រូវបានសហការរៀបចំដោយ៖ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក
ឧបត្ថម្ភដោយ៖ រដ្ឋាភិបាលអូស្ត្រាលី និងសហភាពអឺរ៉ុប។