(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល
បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយ លោកបណ្ឌិត Laurent Sermet នាយកថ្មី AUF ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ដោយមានការអមដំណើររបស់ លោក អុឹម ក្រាវង្ស ប្រធានការិយាល័យ AUF ប្រចាំនៅកម្ពុជាផងដែរ។
នៅក្នុងជំនួបនេះ គូភាគីទាំងពីរបានពិភាក្សានូវចំនុចសំខាន់ៗមួយចំនួនរួមមាន៖
១. ឡាហ្រ្វង់កូហ្វូនីនៅក្នុងសាវតា និងការវិវត្តរបស់សាលាភូមិន្ទរដ្ឋបាល
២. កិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាល និងAUF នាពេលកន្លងមក
៣. លទ្ធភាពគម្រោងផ្សេងៗរបស់សាលាភូមិន្ទរដ្ឋបាលអាចធ្វើ ដែលនឹងអាចទទួលបានការគាំទ្រពី AUF ។ល។
កិច្ចពិភាក្សានេះ ត្រូវបានចូលរួមដោយក្រុមការងារហ្រ្វង់កូហ្វូនីប្រចាំសាលាភូមិន្ទរដ្ឋបាលផងដែរ៕