ថ្ងៃទី១២ ខែមេសា ២០២២
(រាជធានីភ្នំពេញ)៖ ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំង គណ:គ្រប់គ្រង និងមន្ត្រីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល ក្នុងឱកាសដ៏វិសេសក្រៃលែងប្រកបដោយសិរីមង្គលនៃពិធីបុណ្យប្រពៃណីជាតិខ្មែរ បុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ខាងមុខនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័កិ្តសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេពធីតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមប្រោសប្រទានជូន ឯកឧត្ដមរដ្ឋមន្ត្រី នូវសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ ប្រាជ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។