(រាជធានីភ្នំពេញ)៖ រសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) និងតាមប្រព័ន្ធ Microsoft Teams
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងឯកឧត្ដមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានអញ្ជើញជាសហអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ទស្សនាទាន និងការវិវត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅកម្ពុជា» ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២នៃសាលាភូមិន្ទរដ្ឋបាល និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
អង្គសិក្ខាសាលានេះ ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់៖
១. ឯកឧត្ដមបណ្ឌិត ស្រី វុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២. ឯកឧត្ដម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល
៣. លោក ពៅ សារឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាមួយសាលាភូមិន្ទរដ្ឋបាល៕