loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដឹកនាំកិច្ចប្រជុំក្រុមការងារ ស្ដីពី «ការត្រួតពិនិត្យគម្រោងនៅវត្តឥន្ទបត្តបុរី (ហៅវត្តអង្គរខាងជើង)

(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ស្ដីពី «ការត្រួតពិនិត្យគម្រោងនៅវត្តឥន្ទបត្តបុរី (ហៅវត្តអង្គរខាងជើង)» ជាមួយនឹងតំណាងស្ថាបត្យករសម្រាប់ការកែលម្អទីបរិវេណវត្តអង្គរខាងជើង។