(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល បានអនុញ្ញាតឱ្យមន្រ្តីសាលាភូមិន្ទរដ្ឋបាល ចំនួន ៦រូប ដែលទើបបានបញ្ចប់ វគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ វគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹត្យការមន្រ្តីមធ្យម ឆ្នាំ២០២១ នៅសាលាភូមិន្ទរដ្ឋបាល ចូលជួបដើម្បីថ្លែងអំណរគុណ និងសំណេះសំណាលដើម្បីទទួលបាននូវបទពិសោធន៍ការងារ និងការសិក្សារៀនសូត្រ ពីថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល បន្ថែមពីលើការសិក្សាដែលទើបបានបញ្ចប់៕