loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញចូលរួមពិធីបញ្ចប់វគ្គសិក្សាកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រុមទី៤ (វេនរសៀល) ឆ្នាំ២០២១

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមក្នុងពិធីបញ្ចប់វគ្គសិក្សារបស់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រុមទី៤ (វេនរសៀល) ឆ្នាំ២០២១ នៅក្នុងសហសាលនៃសាលាភូមិន្ទរដ្ឋបាល។

សូមបញ្ជាក់ថា៖ កម្មវិធីបិទបញ្ចប់វគ្គសិក្សា របស់កម្មសិក្សាការីនាពេលនោះ កម្មសិក្សាការី បានជាវជាវត្ថុអនុស្សាវរីយ៍ជូនដល់សាលា រួមមានតុ និងកៅអី សម្រាប់ដាក់លើវេទិកាក្នុងសហសាលសាលាភូមិន្ទរដ្ឋបាល ចំនួន ១សម្រាប់ និងវត្ថុអនុស្សាវរីយ៍ជូនដល់សាស្ត្រាចារ្យផងដែរ។

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណ និងជូនពរដល់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រុមទី៤ (វេនរសៀល) ឆ្នាំសិក្សា២០២១ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕