ថ្ងៃទី២៦ ខែសីហា ២០២០
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបពិភាក្សា ជាមួយនឹងក្រុមការងារ UNDP ជាលើកទី២ លើកម្មវិធីសិក្សា ស្ដីពី នវានុវត្តន៍សេវាសាធារណៈ របស់សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ។