loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ជនជាតិភាគតិច ដែលជួបការលំបាក ស្ថិតក្នុងភូមិឧបសម្ព័ន្ធ ភូមិ១០៥ ក្នុងឃុំថ្មី

(ខេត្តក្រចេះ)៖កាលពីថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងក្រុមការងារចុះជួយស្រុកចិត្របុរី (ខេត្តក្រចេះ) បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវ អង្ករ សំលៀកបំពាក់ នំចំណី និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រងសាសា មន្ត្រីរាជការ សាស្ត្រាចារ្យ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ មន្រ្តីគ្រប់គ្រងរដ្ឋបាល មន្រ្តីមធ្យម មន្ត្រីក្រមការ សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ បច្ចុប្បន្ន និងអតីតនៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងសប្បុរសជននានា ជូនដល់ប្រជាពលរដ្ឋ ជនជាតិភាគតិច ដែលជួបការលំបាក ស្ថិតក្នុងភូមិឧបសម្ព័ន្ធ ភូមិ១០៥ ក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
គណៈគ្រប់គ្រងសាសា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះ ព្រះតេជ្ជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីទិញនូវ អង្ករ សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋ ជនជាតិភាគតិចដែលជួបការលំបាក ស្ថិតក្នុងភូមិឧបសម្ព័ន្ធ ភូមិ១០៥ ក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ សូម ព្រះតេជ្ជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ទាន ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។