loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញធ្វើជាវាគ្មិនសិក្ខាសាលាស្ដីពី «ចំណុចអាទិភាព និងចក្ខុវិស័យរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២» (ASCC Priorities and Visions During Cambodia’s Chairmanship and Beyond)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ
និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាអនឡាញ ស្ដីពី «ចំណុចអាទិភាព និងចក្ខុវិស័យរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២» (ASCC Priorities and Visions During Cambodia’s Chairmanship and Beyond)។