loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការកសាងសាលាឌីជីថលសម្រាប់សាលាភូមិន្ទរដ្ឋបាល»

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសារធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី «ការកសាងសាលាឌីជីថលសម្រាប់សាលាភូមិន្ទរដ្ឋបាល» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង និងមន្ត្រីរាជការដែលមានតួនាទីជាអនុប្រធានការិយាល័យ ដល់អនុប្រធាននាយកដ្ឋាននៃសាលាភូមិន្ទរដ្ឋបាលទាំងអស់។

សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីពិគ្រោះយោបល់ និងប្រមូលធាតុចូល សម្រាប់អនុវត្ត និងសម្រេចឱ្យបាននូវគោលដៅកសាងសាលាឌីជីថលសម្រាប់សាលាភូមិន្ទរដ្ឋបាល។

ការប្រែក្លាយ សាលាភូមិន្ទរដ្ឋបាលទៅជាសាលាឌីជីថល គឺជាមធ្យោបាយមួយដ៏ប្រសើរ ដើម្បីឈានទៅដល់គោលដៅដែលបានកំណត់ និងស្របតាមការវិវឌ្ឍន៍ឥតឈប់ឈរ បរិបទសង្គម និងបច្ចេកវិទ្យា៕