(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញនាំយកនូវអំណោយមានដូចជា អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និងថវិកាមួយចំនួន របស់គណៈគ្រប់គ្រង មន្ត្រីរាជការ និងកម្មសិក្សាការីវគ្គវិក្រឹត្យការ ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីជូនដល់៖
១. បុរីទារក និងកុមារជាតិ (ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ) និង
២. មណ្ឌលកុមារកំព្រាភ្នំពេញថ្មី (ស្ថិតនៅបណ្ដោយផ្លូវលេខ ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ)។