loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញបើកសន្និសីទអន្តរជាតិ ស្ដីពី «ការទទួលយកនិន្នាការគោលនយោបាយឆ្ពោះទៅរកអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ី៖ អ្វីដែលគួរមានតម្លៃក្នុងនាមជាអ្នកដឹកនាំ»

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្ការ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញបើកសន្និសីទអន្តរជាតិតាមរយៈអនឡាញ ស្ដីពី «ការទទួលយកនិន្នាការគោលនយោបាយឆ្ពោះទៅរកអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ី៖ អ្វីដែលគួរមានតម្លៃក្នុងនាមជាអ្នកដឹកនាំ» ដែលសហការរៀបចំដោយ៖ សាលាភូមិន្ទរដ្ឋបាល និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន។

សន្និសីទនេះត្រូវបានបង្កើតឡើងក្នុងគោរបំណង ផ្ដល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អំពី មេដឹកនាំ មិនមែនគ្រាន់តែមានឥរិយាបទអស្ចារ្យ ចំពោះមុខមហាជនតែប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សស្គាល់ពីតម្លៃ មានទំនួលខុសត្រូវ និងមានគោលបំណងរួមគ្នា ជាមួយអ្នកគាំទ្រខ្លួនសម្រាប់អនាគត និងសកលលោក៕