loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលបច្ច័យ និងសម្ភារៈមួយចំនួនសម្រាប់ប្រគេនព្រះសង្ឃដែលនឹងគង់រងចាំព្រះវស្សាក្នុងស្រុកចិត្របុរី

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលបច្ច័យ និងសម្ភារៈមួយចំនួនសម្រាប់ប្រគេនព្រះសង្ឃដែលនឹងគង់រងចាំព្រះវស្សាក្នុងស្រុកចិត្របុរី ពី៖

– ប្រធាន អនុប្រធាននិងមន្ត្រីរាជការ នៃនាយកដ្ឋានបណ្ដុះបណ្ដាលបន្ត៖
បច្ច័យចំនួន ១,០០០,០០០៛ ម៉ាស់ចំនួន ០២កេះ អាល់កុលចំនួន ៧០ដប
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ក្រុម១ (វេនព្រឹក)៖
បច្ច័យចំនួន ៥,៨០០,០០០៛ សម្ភារៈថ្នាំសម្លាប់មេរោគចំនួន ៨កាន និងស្ព្រាយចំនួន ៤កេះ
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ក្រុម២ (វេនរសៀល)៖
បច្ច័យចំនួន ២,០០០,០០០៛ ទឹកអាល់កុលសម្លាប់មេរោគចំនួន ៣កាន និងស្ព្រាយចំនួន ១០កំប៉ុង
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រុម១ (វេនព្រឹក)៖
បច្ច័យចំនួន ២,៦៣០,០០០៛
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រុម២ (វេនរសៀល)៖
បច្ច័យចំនួន ២,០៦០,០០០៛។

ឯកឧត្ដម យក់ ប៊ុនណា ក្នុងនាម គណៈគ្រប់គ្រង និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា៖
– ប្រធាន អនុប្រធាន ព្រមទាំងមន្ត្រីរាជការនៃនាយកដ្ឋានបណ្ដុះបណ្ដាលបន្ត
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ក្រុម១ (វេនព្រឹក)
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ក្រុម២ (វេនរសៀល)
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រុម១ (វេនព្រឹក)
– កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រុម២ (វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕