loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញបិទកម្មវិធីទស្សនកិច្ចសិក្សា ស្តីពី “ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់”

(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញបិទកម្មវិធីទស្សនកិច្ចសិក្សា Online ស្តីពី “ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីការកែទម្រង់” ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រៀបចំដោយ សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយ សាលាមុខងារសាធារណ:សិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ និងក្រសួងមុខងារសាធារណៈ។