loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៥៨គ្រួសារ នៅសង្កាត់ចោមចៅ២

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល
បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥៨គ្រួសារ ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ
អំណោយរួមមាន៖ មី ១កេះ ត្រីខ ១០កំប៉ុង ពងទា ១០គ្រាប់ ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប ទឹកអាល់កុល ១ដប សាប៊ូលាងដៃ ១ដុំ និងម៉ាស់សម្រាប់ពាក់ការពារនៅពេលធ្វើដំណើរចេញក្រៅចំនួន ១០ផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំង ៥៨គ្រួសារអោយយកចិត្តទុកដាក់ និងអនុវត្តនូវវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួន ព្រមទាំងការការពារ ថែទាំសុខភាពអោយបានល្អ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ (COVID-19)។
ជាកិច្ចបញ្ចប់ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងក្រុមការងារទាំងអស់ ព្រមទាំងម្ចាស់ទីតាំង(ភោជនីយដ្ឋាន បុប្ផាម្ចាស់ចិត្ត) ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងផ្ដល់ទីតាំងសម្រាប់ពិធីចែកអំណោយនេះ៕