ថ្ងៃទី២៧ ខែមិថុនា ២០២១
(ខេត្តព្រៃវែង)៖ កាលពីថ្ងៃសុក្រ ១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល
លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច
តំណាងស្ថាបត្យករ ១រូប ព្រមទាំងក្រុមការងារ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅក្នុងបរិវេណ វត្តសិរិសាគរដូនស្ដើង ដែលស្ថិតនៅក្នុង ភូមិស្នាយព្រឹម ឃុំសេនារាជ្យឧត្ដម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
វត្តនេះត្រូវបានដឹកនាំ និងគ្រប់គ្រងដោយព្រះភិក្ខុ តន្តបាលធម្មោ អ៊ឹម ទៀង ជាព្រះគ្រូចៅអធិការវត្ត និងមានព្រះសង្ឃចំនួន ២០អង្គ និងក្មេងកំព្រាចំនួន ១៥នាក់។ វត្តសិរិសាគរដូនស្ដើង គឺជាវត្តមួយដែលមានភាពស្រស់ស្អាតជាច្រើនដូចជា៖
បរិវេណវត្តត្រូវបានព័ទ្ធជុំវិញដោយស្រះទឹកដ៏ស្រស់ស្អាត សួនផ្កា ចំការបន្លែ និងដំណាំហូបផ្លែជាច្រើន ដែលធ្វើអោយវត្តនេះមានសភាពស្រស់បំព្រង និងគួរជាទីជ្រះថ្លា៕