loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំ វិបស្សនារបស់គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ក្នុងកម្រិតចង្អៀត

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំ វិបស្សនារបស់គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ក្នុងកម្រិតចង្អៀត ដែលអនុញ្ញាតឱ្យមន្ត្រីក្នុងកម្រិតដឹកនាំ និងគ្រប់គ្រងធ្វើការពិចារណារកឱ្យឃើញច្បាស់តាមសេចក្តីពិត នៃចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម កាលានុវត្តភាព និងសក្តានុពលរបស់សាលាភូមិន្ទរដ្ឋបាល។ វិបស្សនានេះ រំពឹងទុកថា នឹងទទួលបានធាតុចូល សម្រាប់ការរៀបចំឯកសារផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់សាលាភូមិន្ទរដ្ឋបាល ដែលនឹងកំណត់ចក្ខុវិស័យ យុទ្ធសាស្រ្ត និងសកម្មភាព សម្រាប់ជាត្រីវិស័យ របស់សាលាភូមិន្ទរដ្ឋបាលទៅថ្ងៃមុខ។ សេចក្តីព្រាងការរៀបចំឯកសារផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់សាលាភូមិន្ទរដ្ឋបាល ដែលនឹងអាចកើតមាននេះ នឹងត្រូវដាក់ឆ្លងការពិគ្រោះយោបល់ទូលំទូលាយ ជាបន្តបន្ទាប់ មុនពេលដាក់ស្នើសុំការពិនិត្យ និងសម្រេចចុងក្រោយ ដោយក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។