loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជា អធិបតីក្នុងពិធី បើកវគ្គមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០១៨ (វគ្គទី៣)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ២០១៨ (វគ្គទី៣) សរុបចំនួន ១៧៣នាក់។ ក្នុងនោះ ឯកឧត្ដមនាយក បានផ្ដល់ការណែនាំ អំពីគោលការណ៍ទូទៅ និងកម្មវិធីសិក្សា ព្រមជាមួយ ការជម្រុញលើកទឹកចិត្ត ដល់សិស្សមន្ត្រី ដែលអញ្ជើញមករៀននៅសាលាភូមិន្ទរដ្ឋបាល អោយយកចិត្តទុកដាក់ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ពីសាស្ត្រាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ក្នុងការបង្រៀន ដើម្បីយកទៅបម្រើការងារ ក៏ដូចជា បម្រើសេវាសាធារណៈ អោយមានគុណភាព និងគុណផលខ្ពស់នៅតាម ក្រសួង-ស្ថាប័ន រៀងៗខ្លួនផងដែរ។ ជាកិច្ចបញ្ចប់នៃពិធីបើកវគ្គនេះ ឯកឧត្ដមនាយក បានស្នើសុំដល់សិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសេវាសាធារណៈ ក៏ដូចជា សុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបាន នូវជោគជ័យក្នុងការងារ និងជិវិតប្រចាំថ្ងៃ និងត្រូវព្យាយាមហាត់ប្រាណជាប្រចាំផង។