loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំប្រជុំពិភាក្សាអំពីការរៀបចំ និងការអនុវត្តគម្រោងសិក្សារចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងបន្ទុកបៀវត្ស

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងបន្ទប់សហសាលសាលាភូមិន្ទរដ្ឋបាល
 
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈ៖
១. ការរៀបចំ និងចងក្រងរចនាសម្ព័ន្ធក្រសួង និងស្ថាប័ន
២. ការពិភាក្សាអំពីការរៀបចំ និងការអនុវត្ត គម្រោងសិក្សារចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងបន្ទុកបៀវត្ស
៣. ផ្សេងៗ
ដែលមានសមាសភាពចូលរួម៖
– ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៃសាលាភូមិន្ទរដ្ឋបាល
– ឯកឧត្ដម ឆាយ ឆត្រាវុធ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ
– ឯកឧត្ដម ឈុន សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈ
– គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល។