ថ្ងៃទី២៩ ខែសីហា ២០២២
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល លើរបៀបវារៈដូចខាងក្រោម៖
១/- ការជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១០
២/- ការពិនិត្យនីតិវិធីនៃការជ្រើសរើសកម្មសិក្សាការីចូលរួមវគ្គបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០២៣
៣/- ផ្សេងៗ៕