loading

ព័ត៌មានលម្អិត

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល តាមប្រព័ន្ធអនឡាញ(Microsoft Teams)
លើរបៀបវារៈសំខាន់ៗមួយចំនួនដូចតទៅ៖

១. សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២១-២០២៥) របស់សាលាភូមិន្ទរដ្ឋបាល
២. ការជ្រើសរើសចំនួនសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ ឆ្នាំ២០២២
៣. ការចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងសាលាភូមិន្ទរដ្ឋបាល ជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤. ផ្សេងៗ។