loading

ព័ត៌មានលម្អិត

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០
ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល សម្រាប់របៀបវារៈដូចខាងក្រោម៖
១. សំណើសុំពិនិត្យសម្រេចការប្រឡងជ្រើសរើស សិស្សមន្ត្រីក្រមការជំនាន់ទី៩ សម្រាប់ការបណ្ដុះបណ្ដាលឆ្នាំ២០២១
២. សំណើសុំពិនិត្យសម្រេចការប្រឡងត្រួតពិនិត្យសមត្ថភាព កម្មសិក្សាការី សម្រាប់ការបណ្ដុះបណ្ដាលឆ្នាំ២០២១
៣. សំណើសុំការអនុញ្ញាតចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
៤. របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សមិទ្ធកម្មឆមាសទី១ ឆ្នាំ២០២០ និងការគ្រោងថវិកាសម្រាប់ឆ្នាំ២០២១
៥. ផ្សេងៗ