ថ្ងៃទី២៧ ខែធ្នូ ២០២២
(រាជធានីភ្នំពេញ)៖ នៅថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះពិនិត្យផ្ទាល់ការរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ នៃសាលាភូមិន្ទរដ្ឋបាល(ប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី២) មណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការអញ្ជើញចូលរួមអង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម កែវ ធីវុធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមអង្កេតការណ៍ដែលអញ្ជើញមកពីស្ថាប័នផ្សេងៗទៀត។