(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះពិនិត្យផ្ទាល់ការរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ នៃសាលាភូមិន្ទរដ្ឋបាល(វិញ្ញាសាសរសេរលើកទី១) នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងមានការអញ្ជើញចូលរួមអង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម កែវ ធីវុធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមអង្កេតការណ៍ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា។
ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអញ្ជើញចុះពិនិត្យការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការលើកទី១០ នៃសាលាភូមិន្ទរដ្ឋបាល(វិញ្ញាសាសរសេរលើកទី១)
ថ្ងៃទី១៨ ខែធ្នូ ២០២២