ថ្ងៃទី២៦ ខែសីហា ២០២០
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
ឯកឧត្ដម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានអោយលោក ផូង លីជីហ៊ុន ជំនួយការផ្ទាល់យកសៀវភៅល្អៗមួយចំនួនជូនដល់សាលា ដើម្បីប្រើប្រាស់នៅក្នុងបណ្ណាល័យ។
សូមជូនពរ ឯកឧត្ដម និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែ សេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។