loading

ព័ត៌មានលម្អិត

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ផ្តល់បាឋកថាស្ដីពី «ប្រវត្តិសាស្ត្រយោធា នយោបាយការពារជាតិ និងភាពជាម្ចាស់ផ្ទះអាស៊ានយោធា ឆ្នាំ២០២២»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសារធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីក្នុងពិធីបាឋកថា ស្ដីពី «ប្រវត្តិសាស្ត្រយោធា នយោបាយការពារជាតិ និងភាពជាម្ចាស់ផ្ទះអាស៊ានយោធា ឆ្នាំ២០២២» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ជូនដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង និងមន្ត្រីរាជការ ព្រមទាំងកម្មសិក្សាការីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល។

បាឋកថានេះត្រូវបានបង្កើតឡើងក្នុងគោលបំណង៖
ដើម្បីពង្រឹងសមត្ថភាពបន្ថែមលើការងារកែទម្រង់ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ផ្អែកលើស្ថានភាពប្រឈមបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ការរៀបចំបាឋកថានាថ្ងៃនេះ ត្រូវបានអនុវត្ដតាមប្រព័ន្ធអនឡាញ(Online)។

ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ ព្រមទាំងកម្មសិក្សាការីទាំងអស់ របស់សាលាភូមិន្ទរដ្ឋបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកយ៉ាងមានសារៈសំខាន់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ និងសូមចាត់ទុកការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាល របស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕