loading

ព័ត៌មានលម្អិត

ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីផ្ដល់បទបាឋកថា ស្ដីពី “កម្ពុជា ៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីផ្ដល់បទបាឋកថា ស្ដីពី “កម្ពុជា ៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូនសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១២ សិស្សមន្រ្តីក្រមការ ជំនាន់ទី១០ និងកម្មសិក្សាការី ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល។

កម្មវិធីបាឋកថានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន២យ៉ាង គឺ៖

  • ១. ដើម្បីផ្តល់ឱកាសដល់សិស្សមន្ត្រី-កម្មសិក្សាការី បានជួបប្រាស្រ័យ និងទទួលការណែនាំ​ពី ឯកឧត្តមរដ្ឋមន្ត្រី
  • ២. ក៏ជាឱកាសដ៏មានតម្លៃសម្រាប់សិស្សមន្ត្រី និងកម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏សម្បូរបែបផ្ទាល់ពី ឯកឧត្តមរដ្ឋមន្ត្រី ផងដែរ។ ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ( Microsoft teams ) ចំនួនសរុបប្រមាណ ៨២២អង្គ/នាក់៕