ថ្ងៃទី១២ ខែធ្នូ ២០២២
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
ឯកឧត្ដម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីចែករំលែកចំណេះដឹង ស្ដីពី«វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងច្បាប់អន្តរជាតិ» ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល។
កម្មវិធីនេះត្រូវបានអញ្ជើញជាវាគ្មិនដោយ លោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ។