loading

ព័ត៌មានលម្អិត

ឯកឧត្ដម​ យក់​ ប៊ុនណា​ រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលាភូមិន្ទរដ្ឋបាល​ជួបពិភាក្សាជាមួយក្រុមការងារ UNDP​/PAI ពិភាក្សាអំពីផែនការអនុវត្ត ការរៀបចំកម្មវិធីសិក្សាលើជំនាញ នវានុវត្តន៍

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ​ ១០កេីត​ ខែអស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២២​
ឯកឧត្ដម​ យក់​ ប៊ុនណា​ រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ​ និងជានាយកសាលាភូមិន្ទរដ្ឋបាល​ បានអញ្ជេីញជួបពិភាក្សាជាមួយក្រុមការងារ UNDP​/PAI ក្នុងគោលបំណងពិភាក្សាអំពីផែនការដែលក្រុមការងារខាង UNDP/PAI គ្រោងនឹងអនុវត្ត សម្រាប់ការរៀបចំកម្មវិធីសិក្សាលើជំនាញ នវានុវត្តន៍ ព្រមទាំងទទួលយកនូវអនុសាសន៍ និងការណែនាំពីសំណាក់ ឯកឧត្ដមនាយក លើការអភិវឌ្ឍកម្មវិធី និងចក្ខុវិស័យជារួមទៅលើការបណ្តុះបណ្តាលស្តីពីនវានុវត្តន៍។