loading

ព័ត៌មានលម្អិត

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញចែករំលែកចំណេះដឹងជូនដល់ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០
ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចែករំលែកចំណេះដឹងលើប្រធានបទ «ការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ» តាមប្រព័ន្ធអនឡាញ(Online) ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ចំនួន ១០៧អង្គ/នាក់ សរុបចំនួន ១៩៨អង្គ/នាក់។