loading

ព័ត៌មានលម្អិត

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីភាព ពិធីចាប់ប៉ុស្ដិ៍របស់សិស្សមន្រ្ដីជាន់ខ្ពស់ ជំនាន់ទី១០ និងសិស្សមន្ដ្រីក្រមការ ជំនាន់ទី៨

(រាជធានីភ្នំពេញ)៖ នៅពេលព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល
ពិធីចាប់ប៉ុស្ដិ៍របស់ សិស្សមន្រ្ដីជាន់ខ្ពស់ ជំនាន់ទី១០ និងសិស្សមន្ដ្រីក្រមការ ជំនាន់ទី៨ ដើម្បីទៅបំពេញការងារនៅតាមបណ្ដាក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ។