loading

ព័ត៌មានលម្អិត

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួប លោក Olivier DUSSOPT រដ្ឋលេខាធិការក្រសួងកិច្ចការ និងគណនីសាធារណៈ

(ទីក្រុងប៉ារីស ប្រទេសបារាំង)៖ នៅរសៀល ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អមដំណើរដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួប លោក Olivier DUSSOPT រដ្ឋលេខាធិការក្រសួងកិច្ចការ និងគណនីសាធារណៈ (Ministère de l’Action et des Comptes publics) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងការរៀបចំនូវ សិក្ខាសាលាអន្តរជាតិរួមគ្នា នាពេលអនាគត។ ដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល នៅប្រទេសបារាំងនេះ មានការចូលរួមគាំទ្រពី ស្ថានទូតបារាំង ប្រចាំនៅប្រទេសកម្ពុជាផងដែរ។
(Paris, France) L’après-midi du 18 septembre 2019, Son Excellence PECH Bunthin, Ministre du ministère de la Fonction Publique, Son Excellence YOUK Bunna, Secrétaire d’État et Président de l’École Royale d’Administration (ERA) et Son Excellence Dr. HEL Chamroeun, Sous-secrétaire d’État du ministère de l’Économie et des Finances et membre du Conseil de l’ERA ont eu un entretien avec M. Olivier DUSSOPT, Secrétaire d’État auprès du Ministre de l’Action et des Comptes publics pour discuter sur les possibilités de coopération et des conférences internationales dans le futur.