loading

ព័ត៌មានលម្អិត

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួប លោក Alexandre TRAN-CHUONG អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅតំបន់អាស៊ី និងអាមរិក សម្រាប់គម្រោងជាដៃគូអន្តរជាតិ នៃសាលាជាតិរដ្ឋបាលបារាំង

(ទីក្រុងប៉ារីស ប្រទេសបារាំង)៖ នៅព្រឹក ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អមដំណើរដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួប លោក Alexandre TRAN-CHUONG អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅតំបន់អាស៊ី និងអាមរិក សម្រាប់គម្រោងជាដៃគូអន្តរជាតិ នៃសាលាជាតិរដ្ឋបាលបារាំង (l’École Nationale d’Administration) នៅទីក្រុងប៉ារីស ដើម្បីពិភាក្សា លើកិច្ចសហប្រតិបត្តិការ ទាក់ទងនឹងការបណ្តុះបណ្តាល មន្រ្តីរាជការកម្ពុជា និងការរៀបចំនូវ សិក្ខាសាលាអន្តរជាតិរួមគ្នា នាពេលអនាគត។
(Paris, France) Le matin du 18 septembre 2019, Son Excellence M. PECH Bunthin, Ministre du ministère de la Fonction Publique, Son Excellence M. YOUK Bunna, Secrétaire d’État et Président de l’École Royale d’Administration (ERA) et Son Excellence Dr. HEL Chamroeun, Sous-secrétaire d’État du ministère de l’Économie et des Finances et membre du Conseil de l’ERA ont eu un entretien avec M. Alexandre TRAN-CHUONG, Senior Manager Asie et Amériques- Mission des Projets et Partenariats internationaux de l’École Nationale d’Administration ( ENA) à Paris pour discuter sur les possibilités de coopération entre l’ERA et l’ENA sur la formation des fonctionnaires cambodgiens et des conférences internationales dans le futur.