loading

ព័ត៌មានលម្អិត

សេចក្តីជូនដំណឹង៖ សូម​ជម្រាប​ជូន​បេក្ខជន​ ដែល​បាន​ដាក់​ពាក្យ​តាមប្រព័ន្ធ​អនឡាញ​ សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ដើម្បីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា

📣សេចក្តីជូនដំណឹង៖
សូម​ជម្រាប​ជូន​បេក្ខជន​ ដែល​បាន​ដាក់​ពាក្យ​តាមប្រព័ន្ធ​អនឡាញ​ សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅ ដើម្បីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានជ្រាបថា​ បេក្ខជន​ដែលមិនទាន់ទទួលបានសលាកបត្រឯកត្តជន​ ត្រូវ​​ចូលរួម​បន្តនីតិវិធី​ និងបង់ថវិកាសុំសិទ្ធិប្រឡង​ យ៉ាង​យូរត្រឹមថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ​២០២៣​ វេលាម៉ោង​ ១៧៖០០នាទី​រសៀល​ជាកំហិត។
ក្នុងករណីបេក្ខជនមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់​ក្រុមការងារទទួលពាក្យនឹងលុបឈ្មោះចេញវិញ​ និងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន​ ដេីម្បីផ្សព្វផ្សាយក្នុងក្រុមតេឡេក្រាមបេក្ខជនត្រៀមប្រឡងប្រជែងចូលបំរើការងារ អយក​ សម្រាប់ការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់សាមីខ្លួនបន្ថែមចាប់ពីថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ​២០២៣​ ដល់ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ​២០២៣​។