loading

ព័ត៌មានលម្អិត

សេចក្ដីជូនដំណឹង សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់មន្ត្រីរាជការទាំងអស់មេត្តាជ្រាបថា

សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់មន្ត្រីរាជការទាំងអស់មេត្តាជ្រាបថា សម្រាប់ឆ្នាំ២០២៤ សាលានឹង រៀបចំជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាមប្រព័ន្ធអនឡាញ ដែលវគ្គសិក្សាមានដូចជា វគ្គ ៖
១. ការគ្រប់គ្រងធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ១៥ម៉ោង)
២. ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (សិក្សាថ្ងៃចន្ទ ពុធ និងសុក្រ រយៈពេល ១៥ម៉ោង)
៣. ការគ្រប់គ្រងយុទ្ធសាស្ត្រ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ១៥ម៉ោង)

  • មន្ត្រីរាជការដែលនឹងទទួលការបណ្តុះបណ្តាលសម្រាប់វគ្គនីមួយៗ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖ ជាមន្ត្រីរាជការស៊ីវិល យោធិន ឬមន្ត្រីនគរបាលជាតិ ដែលបានតាំងស៊ប់រួចក្នុងក្របខណ្ឌ។ មន្ត្រីរាជការដែលមានបំណងសិក្សាវគ្គបណ្តុះបណ្តាលខាងលើ សូមអញ្ជើញចុះឈ្មោះសិក្សាតាមប្រព័ន្ធ អនឡាញដោយចូលទៅកាន់តំណភ្ជាប់ https://lms.era.gov.kh/qrlink/3V ឬតាមរយៈ QR code ខាងក្រោម គិតចាប់ ពីថ្ងៃជូនដំណឹងនេះតទៅ។

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌎 | telegram
🌎 | facebook page