loading

ព័ត៌មានលម្អិត

សូមថ្លែងអំណរគុណចំពោះ សិក្ខាកាម វគ្គគ្រប់គ្រងអង្គភាពសាធារណៈ វគ្គទី៥ បន្ទប់អង្គរធំ ដែលបាននាំយកថវិកា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង

(រាជធានីភ្នំពេញ)៖ ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សិក្ខាកាម វគ្គគ្រប់គ្រងអង្គភាពសាធារណៈ វគ្គទី៥ បន្ទប់អង្គរធំ (វេនសិក្សា ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ) ដែលបាននាំយកថវិកាចំនួន ២,២៦០,០០០រៀល និង១០០$ ជូនដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួន។
សូមជូនពរដល់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែ សេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។