ថ្ងៃទី១ ខែតុលា ២០២០
សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់មន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានបំណងចូលរួមប្រឡងត្រួតពិនិត្យសមត្ថភាពដើម្បីចូលរៀន វគ្គបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០២១ នៅសាលាភូមិន្ទរដ្ឋបាលទាំងអស់ មេត្តាជ្រាបថា សាលាភូមិន្ទរដ្ឋបាលនឹងចាប់ផ្ដើមដាក់ឱ្យបំពេញបែបបទសុំសិទ្ធិប្រឡងតាមប្រព័ន្ធ online ដោយត្រូវចូលទៅបំពេញតាមគេហទំព័រ sms.era.gov.kh
ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដូចមានក្នុងសេចក្ដីជូនដំណឹងខាងក្រោមនេះ។ សូមអរគុណ!