ថ្ងៃទី២០ ខែកក្កដា ២០២០
(រាជធានីភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់សិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលខាងក្រោមមេត្តាជ្រាបថា៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID19) សាលាមិនបានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមនោះទេ។ សិក្ខាកាមទាំងអស់ អាចអញ្ជើញមកទទួល វិញ្ញាបនបត្របញ្ជាក់ការសិក្សា តាមលោកគ្រូ~អ្នកគ្រូជំនួយ ទទួលបន្ទុកថ្នាក់នៅសាលាភូមិន្ទរដ្ឋបាល ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ រៀងរាល់ម៉ោងធ្វើការ។