loading

ព័ត៌មានលម្អិត

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្ត្រី ក្នុងដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ សម្រាប់វិញ្ញាសាសរសេរលើកទី១

(រាជធានីភ្នំពេញ)៖ ថ្ងៃពុធ ១0រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១

គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងជាប្រធានគណៈមេប្រយោគ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ជានាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានមណ្ឌលប្រឡង ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន និងសមាជិក-សមាជិកា គណៈកម្មការ អនុគណៈកម្មការ ក្រុមការងារនានា ថ្នាក់ដឹកនាំ និងមន្ត្រីសាលាភូមិន្ទរដ្ឋបាល ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមក្នុងដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ នៃសាលាភូមិន្ទរដ្ឋបាល សម្រាប់វិញ្ញាសាសរសេរលើកទី១ ដែលបានចាប់ផ្តើមពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ប្រកាសលទ្ធផលនាថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។ ការចូលរួមទាំងអស់នេះ បាននាំមកនូវលទ្ធផលនៃការប្រឡងវិញ្ញាសាសរសេរលើកទី១ ប្រកបដោយតម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជន។
យើងខ្ញុំសូមគោរពជូនពរ ឯកឧត្ដមរដ្ឋមន្ត្រី ឯកឧត្តមនាយកសាលា ព្រមទាំង ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕