loading

ព័ត៌មានលម្អិត

សិក្ខាសាលាស្ដីពី «អភិបាលកិច្ចល្អ និងកំណែទម្រង់វិស័យសាធារណៈ» សហការរៀបចំដោយ សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យប្រេដហ្វដនៃចក្រភពអង់គ្លេស

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៨រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកអង្គសិក្ខាសាលា តាមប្រព័ន្ធអនឡាញ (Microsoft Team & Zoom) ស្ដីពី «អភិបាលកិច្ចល្អ និងកំណែទម្រង់វិស័យសាធារណៈ» សហការរៀបចំដោយសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យប្រេដហ្វដនៃចក្រភពអង់គ្លេស។

សិក្ខាសាលានេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ដែលជាតំណាងគ្រប់អគ្គនាយកដ្ឋាន នៃក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្ត្រីសាលាភូមិន្ទរដ្ឋបាល ព្រមទាំងសិស្សមន្ត្រី និងកម្មសិក្សាការី ដែលកំពុងសិក្សានៅសាលាភូមិន្ទរដ្ឋបាល ដែលសរុបមានចំនួនប្រមាណជាង ១០៨៦នាក់ ដោយក្នុងនោះអ្នកដែលចូលរួមផ្ទាល់តាមកម្មវិធី Zoom មានចំនួនប្រមាណ ៣០០នាក់ និងក្រៅពីនេះ គឺចូលរួមតាមរយៈ ការផ្សាយបន្តផ្ទាល់របស់កម្មវិធី Microsoft Team ។
-លោកសាស្ត្រាចារ្យបណ្ឌិត Dr. Prathivadi Anand សាស្ត្រាចារ្យគោលនយោបាយសាធារណៈ និងការអភិវឌ្ឍប្រកបដោយចេរភាព និងជាប្រធានផ្នែកនៃការសិក្សាសន្តិភាព និងការអភិវឌ្ឍអន្តរជាតិនៃសាកលវិទ្យាល័យប្រេដហ្វដ នៃចក្រភពអង់គ្លេស(ជាវាគ្មិន) និង
-លោកបណ្ឌិត Dr. Eko Priyo Purnomo នាយកវិទ្យាស្ថានអភិបាលកិច្ចអេឡិចត្រូនិក(E-Governance) និងនិរន្តរភាព និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យ Universitas Muhammadiyah Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី (ជាវាគ្មិន)

សិក្ខាសាលានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីចែករំលែក និងបង្កើនការយល់ដឹងអំពីទស្សនាទាន និងគោលការណ៍នៃអភិបាលកិច្ចល្អ និងកំណែទម្រង់ក្នុងវិស័យសាធារណៈ ដែលមានការវិវត្តន៍ឥតឈប់ឈរ ព្រមទាំងដើម្បីចូលរួមគាំទ្រ ដល់ការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា៕