(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាចែករំលែកចំណេះដឹង ស្ដីពី «ការពិនិត្យមើល ការវាយតម្លៃ និងការជ្រើសរើសវិធីសាស្ត្របង្រៀនសមស្របតាមការអប់រំសតវត្សទី២១» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពី៖
១/-លោកបណ្ឌិត កឺក ច័ន្ទណារិទ្ធ ប្រធានដេប៉ាតឺម៉ង់ភាសាអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បទបង្ហាញស្ដីពី «ការពិនិត្យមើល ការវាយតម្លៃ និងការជ្រើសរើសវិធីសាស្ត្របង្រៀនស្របតាមការអប់រំសតវត្សទី២១» និង
២/-លោកស្រី ម៉ុញ សារីណា អ្នកសម្របសម្រួលផ្នែកគុណភាពអប់រំ នៃវិទ្យាស្ថានភាសាបរទេស សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បទង្ហាញស្ដីពី «វិធីសាស្ត្របង្រៀនដែលមានភាពទាក់ទាញ(Engagement Techniques in Teaching)»៕
សិក្ខាសាលាចែករំលែកចំណេះដឹង ស្ដីពី «ការពិនិត្យមើល ការវាយតម្លៃ និងការជ្រើសរើសវិធីសាស្ត្របង្រៀនសមស្របតាមការអប់រំសតវត្សទី២១»
ថ្ងៃទី១៧ ខែវិច្ឆិកា ២០២២