(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់សម្ភុបុរៈ(វេនព្រឹក) ដែលបាននាំយកថវិកាចំនួន ១,០០០,០០០រៀល ជូនដល់សាលាភូមិន្ទរដ្ឋបាល ក្នុងទឹកចិត្តនៃការរួមចំណែកជាមួយរាជរដ្ឋាភិបាល
ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ។
សូមជូនពរដល់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន
ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណចំពោះកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់សម្ភុបុរៈ(វេនព្រឹក) ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩
ថ្ងៃទី១៩ ខែធ្នូ ២០២០