loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់អង្គរធំ(វេនរសៀល)

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃអង្ការ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់អង្គរធំ(វេនរសៀល) ដែលបាននាំយកនូវសម្ភារប្រើប្រាស់មួយចំនួនដូចជា៖
កន្ត្រៃកាត់ក្រចក, ម៉ាស់, ក្រមា និង សាប៊ូដុសខ្លួន ព្រមទាំងថវិកាចំនួន ១,២០០,០០០រៀល ជូនដល់សាលា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួន។
សូមជូនពរដល់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។