(ខេត្តបន្ទាយមានជ័យ)៖ នារសៀលថ្ងៃសៅរ៍ ៨កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក បឹង គឹមសឹង ដែលជាសិក្ខាកាម វគ្គគ្រប់គ្រងអង្គភាពសាធារណៈ វគ្គទី៥ បន្ទប់ចតុមុខ វេនសិក្សាថ្ងៃសៅរ៍-ថ្ងៃអាទិត្យ និងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ ព្រមទាំងសហការី ដែលបាននាំយកថវិកាចំនួន ២,០០០,០០០រៀល ជូនដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួន។ សូមជូនពរដល់ លោកប្រធានមន្ទីរ និងសហការី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណចំពោះ លោក បឹង គឹមសឹង ដែលជាសិក្ខាកាម វគ្គគ្រប់គ្រងអង្គភាពសាធារណៈ ដែលបាននាំយកថវិកា ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង
ថ្ងៃទី២៤ ខែតុលា ២០២០