(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃសុក្រ ៧កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ តំណាងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញ (វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល ដែលបាននាំយកថវិកាចំនួន ៣,៩០០០០០រៀល ជូនសាលាភូមិន្ទរដ្ឋបាល ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួន។
សូមជូនពរដល់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញ ដែលបាននាំយកថវិកា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះជំនន់ទឹកភ្លៀង
ថ្ងៃទី២៤ ខែតុលា ២០២០