loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណ ចំពោះកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញ ឆ្នាំ២០២០ ដែលបានចូលរួមបរិច្ចាកនូវ ថវិកា និងសំភារ:មួយចំនួន

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញ
(វេនរសៀល) ឆ្នាំ២០២០ ទាំងអស់ ដែលបានចូលរួមតាមការអំពាវនាវ របស់សាលាភូមិន្ទរដ្ឋបាល បានបរិច្ចាកនូវ ថវិកា និងសំភារ:មួយចំនួន ដូចជា៖ សារុង ១០០, ក្រមា ១០០, មុង ១០០, ប្រេងក្រឡា ១០៨ ប្រអប់, សាប៊ូ Viso ៩៦កញ្ចប់, អាវយឺត ៤០អាវ, ទឹកដោះគោជូ ១កេស និងសំលៀកបំពាក់ ចំនួន ៥កេស ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋដែលជួបការលំបាក នៅភូមិឧបសម្ព័ន្ឋ និងភូមិ១០៥ ដែលស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញ
(វេនរសៀល) ឆ្នាំ២០២០ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។