ថ្ងៃទី៩ ខែមេសា ២០២១
(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុម៤(វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល ដែលបាននាំយកថវិកាចំនួន ៤,១៤០,០០០៛(បួនលានមួយសែននិងបួនម៉ឺនរៀលគត់) ជូនដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ-១៩។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុម៤(វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕