(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៩០អង្គ/នាក់ ដែលបានចំណាយថវិកាចំនួន ៦,៥២០,០០០៛(ប្រាំមួយលានប្រាំសែននិងពីរម៉ឺនរៀលគត់) ដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីយកទៅឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័កទាំងអស់នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង និងជូនដល់រដ្ឋបាលស្រុកដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋខ្វះខាត និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ-១៩។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម ឆ្នាំ២០២១ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕